រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទមហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ ឆ្នាំ២០១៦
31-08-2016 09:04
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងពិធីបិទមហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ ២០១៦ នាសាលសន្និសីទចតុមុខ។
កម្មវិធីនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន, គណៈកម្មការផ្ដល់ពិន្ទុ អ្នកកវីនិពន្ធ សិល្បករ-សិល្បការិនី ព្រមទាំងអ្នកចូលរួមជាច្រើននាក់៕