(ភ្នំពេញ)៖ យោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាព Fresh News ទើបទទួលមុននេះបន្តិចបានឲ្យដឹងថា ក្រសួងការបរទេសវៀតណាម ចេញសេចក្តីថ្លែងការណ៍ជុំវិញការ «ការថ្កោលទោសចំពោះបុគ្គលមួយចំនួន ដែលបានប្រមាថមើលងាយ នៅក្នុងទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា «ការដែលមនុស្សមួយក្រុមដែលត្រូវបានចាត់ទុកថា ជាប្រជាជនវៀតណាម បានសម្តែងមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេក្នុងបណ្តាញសង្គមនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់វៀតណាមឡើយ។ យើងខ្ញុំមិនមានការឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមើលងាយបុគ្គល ឬសម្ត៉ែងការនូវអាកប្បកិរិយាញុះញង់ ជ្រុលនិយម បំបែកបំបាក់ មនោសញ្ចេតនាដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទសទាំងពីរនោទេ»។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសវៀតណាម ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា៖