(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២០៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតរវាងរថយន្តម៉ាក Lexus GS300 ពណ៌ស ពាក់ផ្លាកលេខ 2AF-1927 ដែលមានអ្នកបើកបរ និងអ្នករួមដណើរ៤នាក់ (ស្រី២នាក់) បានប៉ះជាមួយរថយន្តម៉ាក Toyota Prius ពណ៌ស នៅចំណុចវត្តបុទុមវត្តី កែងផ្លូវ២៤០ រួចបើករថយន្តបើកគេចមកដល់ចំណុចស្តុបផ្សារដើមគរ បានប៉ះជាមួយរថយន្ត១គ្រឿងទៀត ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ ហើយបើកគេចរហូតដល់ចំណុចស្តុបណប្រីដ លើផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លើងថ្ម បណ្តាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខបាន។
បច្ចុប្បន្នអ្នកបើកបរបង្ក និងវត្ថុតាងរួមមាន៖ ម្សៅសប្រភេទកេតាមីន ឬ K (KETAMIN) ២កញ្ចប់ថងធំល្មម និងកញ្ចប់ពណ៌ស អក្សរ Cut Weight 1800 ប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕