(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងការងារ លោក អិុត សំហេង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នឹងអញ្ជើញចូលរួមសិក្ខាសិលាផ្សព្វផ្សាយ ពីការចុះបញ្ជីសហជីព និងសមាគមនិយោជក ដល់តំណាងសហជីពធំៗនៅកម្ពុជា។
សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងពន្យល់បន្ថែមអំពីដំណើរការ និងតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំង២រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព និងសមាគមននិយោជក ដែលត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសហជីព៕