(តាកែវ)៖ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានថ្លែងឲ្យដឹងថា នៅក្នុងខេត្តតាកែវទាំងមូលមានទីតាំងល្បែងចំនួន៥៥៤ទីតាំង ក្នុងនោះល្បែងមានអាជ្ញាបណ្ណចំនួន៥០១ទីតាំង និងល្បែងគ្មានច្បាប់អនុញ្ញាតមានចំនួន៥៣ទីតាំង។

បើតាមលោក អ៊ូច ភា ទីតាំងល្បែងគ្មានការអនុញ្ញាតច្បាប់ចំនួន៥៤ទីតាំង ត្រូវបានអាជ្ញាធចុះបង្រ្កាបរួចរាល់អស់ហើយ ហើយលោកបានណែនាំដល់អភិបាលក្រុងស្រុកទាំអ១០ នៅក្នុងខេត្តតាកែវ មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗបន្តទៀតនោះទេ បើទោះបីជាមានអាជ្ញាបណ្ណក៏ដោយ។

លោក អ៊ូច ភា បានថ្លែងបន្តថា ពាក់ព័ន្ធទៅនិងការគ្រប់គ្រងល្បែងស៊ីសងនៅក្នុងខេត្ត បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល លោកបានបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធដើម្បីវាយតម្លៃ ត្រួតពិនឹត្យនិងបានដាក់ចេញ បទបញ្ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការលេងល្បែងតាមអនឡាញ ព្រោះការលេងល្បែងនេះវាប៉ះពាល់ដល់ជីភាពរបស់បងប្អូនប្រជាពលរដ្ឋ បង្កការប្រើអំពើហឹង្សានិងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលផងដែរ ដែលនេះជាបញ្ហាប្រឈម របស់អាជ្ញាធមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធគ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋកុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់នោះមានច្បាប់ក៏ដោយ៕