(ថៃ)៖ ថ្នាក់ដឹកនាំ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ និងទទួលបានការចាត់តាំងពីលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកបានដឹកនាំគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចូលរួមពិធីសន្និសីទស្រាវជ្រាវអន្តរជាតិនិងកិច្ចសហប្រតិត្តការ លើកទី៧ ឆ្នាំ២០២៤ និងចុះអនុស្សរណៈយោគយល់រវាង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាមួយសាកលវិទ្យាល័យ Buriram Rajabhat ក្នុងខេត្ត Buriram។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ស៊ុផាម៉ាស ឥស្សរ៉ាផាក់ឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប នៃព្រះរាជាណាចក្រថៃ។

នាក្នុងពិធីនេះ គឺផ្តោតសំខាន់ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីកាសិក្សា និងលទ្ធផលស្រាវជ្រាវថ្នាក់បណ្ឌិត និងអន្តរជាតិនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវេទិការអន្តរជាតិរួមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការជាមួយដែគូរទាំងក្នុងឆាកតំបន់ និងអន្តរជាតិស្របតាមគោលនយោបាយរបស់ ក្រសួងធម្មការ និងសាសនា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាមួយការផ្តាស់ប្តូរស្វែយល់ និងបង្កើតបទពិសោធន៍បន្ថែមដើម្បីធានាបាន គុណភាព និងប្រសិទ្ធភាពនៃកាគ្រប់គ្រងដំណើរការថ្នាក់អប់រំឧត្តមសិក្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ Buriram Rajabhat ក្នុងខេត្ត Buriram ព្រះរាជាណាចក្រថៃ។

សូមជម្រាបជូនថា ក្នុងពិធីនេះក៏មានសាកលវិទ្យាល័យ ប្រទេសចំនួន១៨ដែលចូលរួមផងដែរ៕