(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តសម្រុកជួយសង្គ្រោះសូវប្រាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាច្រើនទីតាំងក្នុងស្រុកមួយចំនួន រហូតពួកគាត់ប្រមូលផល។ យុទ្ធនាការនេះ តបតាមការណែ នាំនិងជំរុញពី អភិបាលខេត្តក្នុងការខិតខំនិងយកចិត្តទុកដាក់សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ គឺត្រូវធ្វើយ៉ាងណាមិនត្រូវបណ្ដែតបណ្ដោយឲ្យស្រូវរបស់ប្រជាពលរដ្ឋ ស្កក ឬក្រៀមស្វិតនោះឡើយ។

ដោយឡែកក្នុងស្រុកកំពង់លែង កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានអភិបាលស្រុកកំពង់លែង អនុប្រធានមន្ទីរធនធានទឹកខេត្ត មេឃុំ និងកងកម្លាំងក្នុង មូលដ្ឋាន បានចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង។ លោកអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន៦០០លីត្របន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំង ប្រជាពលរដ្ឋនៅ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែងជាបន្ត។

ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកស្ថិតនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខាងលើនេះមានចំនួន៩៣៩ហិកតា ស្ថិតនៅចំណុចទំនប់បាយ៉ាបក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍។ ក្នុងឱកាសនោះដែរលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានជួយឧបត្ថមប្រេងម៉ាស៊ូតចំនួន១០០លីត្រ ដើម្បីផ្តល់ជូនប្រជាកសិករ សម្រាប់ធ្វើការបូមទឹកពីព្រែកទម្លាក់ចូលទៅកាន់ប្រឡាយមេ ហើយបន្តចែកចាយទៅកាន់ស្រែរបស់ពលរដ្ឋ ក្នុងស្ថានភាពចាំបា ច់ ប្រេង១០០លីត្រនេះ គឺសម្រាប់ប្រជាកសិករប្រើ ប្រាស់ម៉ាស៊ីនផ្ទាល់ខ្លួនដែលមានចំនួន៤គ្រឿងប្រចាំ ការនៅទីនោះ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្ត ថ្នាក់ដឹកនាំតាមស្រុកឃុំ និងថ្នាក់មូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាង ណាជួយសង្គ្រោះស្រូវប្រាំង ប្រជាកសិករដែលកំពុងជួបប្រទះការខ្វះទឹក ដើម្បីឱ្យដំណាំស្រូវរបស់ពួកគាត់ដែលកំពុងមានការលូតលាស់មិនអោយក្រៀមស្វិ តរហូតដល់ពេលប្រមូលផល។

លោកបានបន្តទៀតថា នៅក្នុងភូមិសាស្ត្រក្នុងឃុំពោធិ៍ ស្រុកកំពង់លែងនេះ ប្រជាពលរដ្ឋកំពុងជួបការខ្វះខាតទឹកជាច្រើនហិកតា ក្រុមការងារក៏បានចុះមកផ្ទាល់គ្រប់ពេលវេលា ហើយទីនេះក៏ជាគោលដៅទីមួយ ដែលបានដាក់ម៉ាស៊ី នបូមទឹកពីរទន្លេមកអាងស្តុកទឹកចាស់ និងបូមបន្តចែកចាយជូនប្រជាពលរដ្ឋ ដែលមានស្រែប្រមាណជិត៤០០ហិកតារស់ឡើងវិញនិងសង្ឃឹមថា នឹងមិនមានការខូចខាតរហូតដល់ពេលដែលត្រូវប្រមូលផល។

សូមបញ្ជាក់ថា ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង មានប្រជាពលរដ្ឋ ធ្វើស្រែប្រាំងសរុបចំនួន១០៧៨ គ្រួសារ និងមានផ្ទៃដីស្រែប្រាំង កំពុងបង្កបង្កើនផលសរុបចំនួន៣៤៩២.៨ ហិកតា បានប្រភពទឹកមកពីព្រែកដៃទន្លេ ហើយបច្ចុប្បន្នមានផ្ទៃដីស្រែកំពុងខ្វះខាតទឹកស្រោចស្របចំនួន ៩៣៩ហិកតា ដែលអាជ្ញាធរយើងកំពុងញាប់ដៃញាប់ជើងក្នុងការជួយសង្គ្រោះជាបន្តបន្ទាប់ទៀត។

ប្រជាកសិករនៅក្នុងឃុំពោធិ៍ ក៏ដូចជានៅទូទាំងស្រុកកំពង់លែង ដែលជាតំបន់កំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង បន្ទាប់ពីពួកគាត់បានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងការមមាញឹកជួយខ្នះខ្នែង ក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ពួក គាត់ឲ្យបានរស់ឡើងវិញដូចនេះ ពួកគាត់មានទឹកចិត្តសប្បាយរីករាយជាពន់ពេកនិងបានថ្លែងអំណរគុ ណដល់លោកអភិបាលខេត្ត លោកអភិបាលរងខេត្តលោកអភិបាលស្រុក និងក្រុមការងារទាំងអស់ដែលបានជួយដល់ប្រជាពលរដ្ឋដោយយកអស់ពីកម្លាំង កាយចិត្តក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគា ត់ឲ្យរស់ស្រស់បំព្រងឡើងវិញ ពួកគាត់បញ្ជាក់ថានៅមិនយូរប៉ុន្មានទៀតទេ ស្រូវប្រាំងទាំងអស់នឹងដល់ថ្ងៃប្រមូលផលហើយដែរ៕