(កំពត)៖ លោកស្រី លី ម៉ារីណា ចៅក្រម នៃសាលាដំបូងខេត្តកំពត បានចេញដីកាកោះអញ្ជើញឈ្មោះ ឌិន សកល អាយុ៤២ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យចូលខ្លួននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹក បន្ទប់ (គ) នៃសាលាដំបូងខេត្តកំពត ពាក់ព័ន្ធសំណុំរឿងក្តីរដ្ឋប្បវេណីមិនមែនបណ្ដឹង លេខ ១៤៤១ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ការចេញដីកានេះ បានធ្វើឡើងដែលមានអ្នកដាក់ពាក្យសុំឈ្មោះ កាន់ ម៉ារី អាយុ៣២ឆ្នាំ និងឈ្មោះ ឌិន សកល អាយុ៤២ឆ្នាំ។ មូលហេតុ នៃការចេញដីកាកោះនេះ ដើម្បីចូលរួមនីតិវិធីត្រៀមទាញហេតុផល៕

ខាងក្រោមនេះ ជាដីកាកោះអញ្ជើញរបស់តុលាការ៖