(ភ្នំពេញ)៖ ក្រោមការរៀបចំដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ អីុស្រាអែល គណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយ ម្ចាស់រោងជាងផលិតគ្រឿងយន្តកសិកម្ម សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
ជាក់ស្តែង សិប្បកម្មនេះទើបតែបានផលិតម៉ាសីុនថ្មាំដំណាំឧស្សាហកម្ម។ បន្ទាប់គណៈប្រតិភូយើង បានបន្តចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម ដំណាំត្រប់ របស់កសិករមួយគ្រួសារ ដែលមានកម្មករមកពីប្រទេសថៃចំនួន៥០នាក់ ដែលម្នាក់ៗទទួលបានប្រាក់បៀវត្ស ចំនួន២០០០ដុល្លារអាមេរិក។ កសិកររូបនេះមានលទ្ធភាពផ្គត់ផ្គង់ត្រប់ទៅទិផ្សារក្នុងស្រុក មួយថ្ងៃ៦០តោន ហើយមានតំលៃ១០០០ដុល្លារក្នុងមួយតោន។
នៅរសៀលថ្ងៃទី៣០ដដែល គណៈប្រតិភូកម្ពុជាបានចុះពិនិត្យស្វែងយល់ពីសង្វាក់ផលិតកម្មដំណាំបន្លែ និងការវេចខ្ចប់របស់ក្រុមហ៊ុនមួយក្នុងស្រុក ដែលមានសមាជិកកសិករ ចំនួនប្រមាណ៦០០គ្រួសារ ជាអ្នកដាំបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើការនាំចេញ។
បន្ទាប់មកគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើវដំណាំប៉េងប៉ោះ និងការរៀបចំទុកដាក់ និងវេចខ្ចប់ក្រោយពេលប្រមូលផល។ កសិករនេះអាចផ្គត់ផ្គង់ប៉េងប៉ោះ ប្រមាណជា៥ ទៅ៦តោនក្នុងមួយថ្ងៃ។ គាត់បានឲ្យបានដឹងថា ការវិនិយោគលើការសាងសង់រោងកៅស៊ូនេះ គឺបានទទួលថវិកាជួយឧបត្ថម្ភពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ចំនួនប្រមាណពី២០ ទៅ ៣០% រីឯថវិកា ពី៧០ ទៅ៨០% ជាឥណទានពីធនាគារឯកជន ដែលយកការ ប្រាក់៥%ក្នុងមួយឆ្នាំ ។
បច្ចុប្បន្ននេះគាត់មានកូន៦ និងចៅ២២នាក់ និងមានប្រុសដែលម្នាក់មានជំនាញក្សេត្រសាស្រ្ត បានជួយគាត់ក្នុងពេលបច្ចប្បន្ននេះ៕