Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហួសចិត្ត! នគរបាលពាក់ស័ក្តិ៤ម្នាក់ ស្រវឹងខ្លាំងពេកឈប់ឡានកណ្តាលផ្លូវដេក ផ្អើលអស់សមត្ថកិច្ចស្មានថា ខ្យល់គ

31-08-2016 07:24

(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តមួយបានកើតឡើង នៅជិតស្ពានអាកាសតិចណូ នាម៉ោង២៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក គ្រាដែលគេប្រទះឃើញមន្រ្តីនគរបាលពាក់ស័ក្តិ៤ម្នាក់ បានសន្លប់ស្តូកស្តឹងនៅក្នុងរថយន្តតែម្នាក់ឯង សង្ស័យខ្យល់គ ក៏នាំគ្នាជួយសង្គ្រោះលុះពេលចូលទៅជួយ ទើបដឹងថានគរបាលរូបនេះស្រវឹងសោះ។

តែដោយតែដោយសារស្ថានភាពស្រវឹងខ្លាំង រហូតដល់សន្លប់ស្តូកស្តឹងតែម្នាក់ឯង ដូចច្នោះទើបសមត្ថកិច្ចខណ្ឌទួលគោក ហៅឡានពេទ្យមកដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យតែម្តងទៅ។

មន្រ្តីនគរបាលរូបនេះ មានឈ្មោះ ហ៊យ ហុយ តែមិនដឹងថា បម្រើការងារនៅអង្គភាពណានោះឡើយ។