(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានលោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខានៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចាត់ក្រុមការងារសាខាដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា បាននាំយកថវិការបស់សប្បុរសជនតាមរយៈសាខាខេត្តចំនួន ២០លានរៀល ផ្តល់ជូន លោក ម៉ិល សុផល អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ដើម្បីបង្ហើយការកសាងអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលកំពុងដំណើការសាងសង់បានប្រមាណ ៨០% ។

ក្នុងនាមលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត លោក ផេង សិទ្ធី បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងការសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯក
ភ្នំ នាពេលនេះ ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្នុងការចែករំលែកនូវទឹកចិត្ត និងក្តីស្រឡាញ់ អាណិតអាសូរ ចំពោះជនរួមជាតិទាំងអស់ ពិសេសជនងាយរងគ្រោះ ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ។

លោកបានឱ្យដឹងថា ការសាងសងអគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ នាពេលនេះជាសមិទ្ធិថ្មីរបស់សាខាខេត្ត សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។

លោកក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពីសប្បុរសជនតាម
រយៈសមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា ជាដើម មានន័យថា សកម្មភាពទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្តនិងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋមានការចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានបាន។

លោកបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើ
ប្រាស់ជាផ្លូវការ នាពេលខាងមុខ ។

លោកបានបន្តថា ការកសាងអគារទីស្នាក់ការអនុសាខានេះ ត្រូវបានធ្វើឡើងស្របតាមគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល អ្វីដែលសំខាន់គឺជាការជួយជំរុញបន្ថែមដល់ការផ្តល់សេវាក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់តំបន់ និងបានទាន់ពេលវេលា។

លោក បានធ្វើការណែនាំនិងជំរុញដល់អនុសាខា ត្រូវបន្តសកម្មភាពនៃការចុះជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងអ្នកដែលមានជីវភាពក្រីក្របំផុតទោះមួយគ្រួសារក្តី គឺត្រូវតែសង្រ្គោះគាត់ឱ្យបានរួចផុតពីភាពទាល់ច្រកបានមួយរយៈពេលផងដែរ ហើយការជួយនោះគឺមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ អ្វីឡើយ គឺត្រូវតែជួយឱ្យបានដូចៗគ្នា ដោយស្មើភាពគ្នា បើពួកគាត់ជួបនឹង បញ្ហាឬគ្រោះធម្មជាតិពិតប្រាកដ គឺត្រូវតែ ជួយឱ្យបានទាន់ពេលវេលា ក្នុងនោះបើហួសលទ្ធភាពក្នុងអនុសាខា ត្រូវធ្វើយ៉ាងណារាយការណ៍មកថ្នាក់ស្រុក ខេត្តឱ្យបានទាន់
ពេលវេលា ដោយមិនត្រូវទុកគាត់ឱ្យរស់ក្នុងភាពលំបាក និងការអូសបន្លាយពេលយូរនោះឡើយ ។

គួរបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំត្រូវបានបញ្ចុះបឋមសិលាសាងសងើកាលពីថ្ងៃទី
២៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅដែល មានចំនួន១ខ្នង មានទំហំ៨ម៉ែត្រ គុណ១២ម៉ែត្រ ក្នុងនោះមានសាលប្រជុំ១ ការិ
យាល័យចំនួន២ មានបន្ទុប់ទឹក ព្រមទាំងតបណ្តាញអគ្គិសនី ដែលជាអំណោយបានពីការអំពាវនាវរបស់សប្បុរសជន គ្រប់មជ្ឈដ្ឋាននានាផងដែរ ៕