(សៀមរាប)៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំលោក លោកស្រី សមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ចូលរួមផ្តល់ដំណក់ឈាមដ៏មានតម្លៃជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាម ជាមួយ លោកស្រី ទូច សុខផៃ អគ្គនាយិកា មន្ទីរព្យាបាល ធ្មេញ ជាលាង ហេង ជាថ្ងៃទិវានៃសេចក្តីស្រលាញ់ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

កម្មវិធីនេះ បង្កេីតឡេីងដេីម្បីផ្ដល់ក្ដីសង្ឃឹម ស្នាមញញឹម ចែករំលែកសេចក្ដីស្រលាញ់ ដ៏ស្រស់បំព្រង មួយនេះទៅកាន់អ្នកជំងឺ​ ដែលត្រូវការឈាម សរុបចំនួនជាង ៦០ប្លោក៕