(ភ្នំពេញ)៖ ដើម្បីឲ្យការប្រឡងប្រកបទៅដោយភាពរលូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចេញសេចក្ដីជូនដំណឹងមួយ ប្រកាសដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡងប្រជែង ចូលបម្រើការងារនៅ​​​​​​អគ្គនាយកដ្ឋានពន្ធដារទាំងអស់ ឲ្យមកធ្វើការពិនិត្យឈ្មោះផ្ទាល់ខ្លួន ឲ្យបានត្រឹមត្រូវ។

យោងតាមការជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ការពិនិត្រឈ្មោះនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង
៥៖០០នាទីល្ងាច។ សម្រាប់បេក្ខជនបេក្ខនារី ដែលមិនបានមកពិនិត្យឈ្មោះប្រឡងឲ្យបានត្រឹមត្រូវ និងមិនមានការតវ៉ាក្នុងរយៈពេល ដែលបានជម្រាបខាងលើ នោះគណៈកម្មាធិការមិនទទួលខុសត្រូវ
ចំពោះការមិនមានឈ្មោះក្នុងបញ្ជីប្រឡងនោះឡើយ។

បញ្ជីរាយឈ្មោះបេក្ខជន ដែលត្រូវប្រឡងនឹងធ្វើការបិទឈ្មោះនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ឬសាលាជាតិពន្ធដារ និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ឬបេក្ខជនអាចទទួល
ព័ត៌មានបានតាមរយៈ គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh និងគេហទំព័ររបស់នាយកដ្ឋានបុគ្គលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ www.pd.mef.gov.kh ឬគេហទំព័ររបស់
វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ www.efi..mex.gov.kh។

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹង​ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុទាំងស្រុង៖