(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី ឬហៅថា (MOH) កំពុងធ្វើការងារសកម្មភាពយ៉ាងសកម្មក្នុងការធ្វើតេស្ដលើប្រជាជន រស់នៅក្នុងតំបន់ ដែលមានអាត្រាឆ្លងកម្រិតខ្ពស់នៃវីរុស Zika បន្ទាប់ពីចំនួនអ្នកឆ្លងវីរុសមួយនេះ ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ទៅ៨២នាក់។

នេះបើយោងតាមការចេញ ដោយទីភ្នាក់ងារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១៦។

MOH បានអះអាងថា ករណីឆ្លងវីរុស Zika ដែលត្រូវបានបង្កើតឡើងដោយមូសញី បានកើន២៦ករណីទៀត ហើយក្នុងនោះមានអ្នកជំងឺ ៣៤នាក់ បានជា សះស្បើយ ខណៈមនុស្ស៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ Tan Tock Hospital។

ការអះអាងនេះ ធ្វើឡើងក្រោយពី MOH និង ទីភ្នាក់ងារជាតិគាំពារបរិស្ថាន ឬហៅថា NEA បានឱ្យដឹងពីករណីឆ្លងវីរុស Zika ជាលើកដំបូង នៅក្នុងទឹកដី ប្រទេសអាស៊ាននេះ ដែលបានកើតលើស្រ្តីជាជនជាតិម៉ាឡេស៊ីម្នាក់ មានអាយុ៤៧ឆ្នំា រស់នៅតំបន់ 102 Aljunied Crescent ហើយ ស្រ្តីរូបនេះគឺជាស្រ្តីតែម្នាក់គត់ ក្នុងចំណោមអ្នកឆ្លងទំាង៨២ករណី។

សូមជំរាបថា ក្រៅពីសិង្ហបុរី ប្រទេស៥៧ ផ្សេងទៀត ក៏បានកើតមានផងដែរ នូវករណីឆ្លងវីរុស Zika នៅ ក្នុងតំបន់ពួកគេផ្ទាល់ពោលគឺត្រូវបានមិននំាចូលពី ក្រៅប្រទេសឡើយ។ កាលពីខែឧសភា បុរសសិង្ហបុរី វ័យ៤៨ឆ្នាំម្នាក់ បានឆ្លងវីរុស Zika បន្ទាប់ពីរូបលោកត្រឡប់មកពីប្រទេសប្រេស៊ីលវិញ ជាទីដែលវីរុស មួយនេះរីករាលដាលយ៉ាងខ្លំាង ហើយវាក៏ជាករណីឆ្លងវីរុស Zika ដំបូងក្នុងប្រទេស សិង្ហបុរីដែរ៕