(ភ្នំពេញ)៖ ការបង្ហាញរូបរាង និងមុខងាររបស់ទូរស័ព្ទសាមសុង Galaxy Note7 ជាផ្លូវការ បានធ្វើឲ្យមនុស្សជា ច្រើនលាននាក់ ជាពិសេសបណ្តាសារព័ត៌មានអន្តរជាតិ ទូទាំងពិភពលោក មានការចាប់អារម្មណ៍ យ៉ាងខ្លាំង នូវលក្ខណៈពិសេសរបស់ស្មាតហ្វូនដ៏ទំនើបអស្ចារ្យប្រចាំត្រកូល Galaxy Note មិនមាន ធ្លាប់មានពីមុនមករបស់សាមសុងមួយនេះ ។

បើតាមវេបសាយ Business Insider ៖ «ទូរស័ព្ទសាមសុង Galaxy Note 7 មានលក្ខណៈសំខាន់ៗ 13 ចំណុចដែល ទូរស័ព្ទ Iphone គ្មាន  ហើយចំណុចទាំង 13 នោះមានដូចជា Irish Scanner មុខងា IP68 អាចធននិងទឹកជំរៅរហូត 1.50m រយៈពេល 30នាទី កាមេរ៉ាល្អឥតខ្ចោះ S Pen ទំនើបអាចប្រើនៅក្នុងទឹក បានអាចបន្ថែមអង្គចងចាំរហូតដល់ 256GB អាចបង្កើតរូបភាពជាទំរង់ GIF ពី Video Clip សេនស័រសំរាប់វាស់ចង្វាក់បេះដូង នៅខាងក្រោយ សាកថ្មដោយឧបករណ៍ សាកថ្មឥតខ្សែ សាកថ្មបានលឿន កម្មវិធីផ្ទុកឯកសាជាលក្ខណៈឯកជន មានរន្ធដោតកាស អាចប្រើជាមួយឧបកណ៍ Gear VR និងអេក្រង់កោងពេញតួទូរស័ព្ទធំជាងនិងងាយស្រួលកាន់»។

ចំណែកវេបសាយ forbes.com  បានឲ្យដឹងថា៖ «ទូរស័ព្ទសាមសុង Galaxy Note7 គឺជាទូរស័ព្ទ ដ៏អស្ចារ្យបំផុតដែលយើងបានទន្ទឹងរង់ចាំយូរណាស់មកហើយ។ នៅពេលដែលយើងចាប់កាន់ ទូរស័ព្ទនេះ យើងទទួលបានអារម្មណ៍ពិសេសម្យ៉ាងដែលបង្ហាញឲ្យយើងឃើញថា សាមសុងពិតជា ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្កើតទូរស័ព្ទដ៏ទំនើបមួយនេះ ដោយភ្ជាប់មកនូវជាមួយ ពន្លឺភ្លឺចែងចាំង ដែលរំលេចទ្បើងយ៉ាងស្រស់ស្អាតលើរូបរាងកោងទាំងផ្ទៃមុខ និងក្រោយ ធ្វើឲ្យមាន ភាពរីករាយក្នុងការចាប់កាន់»។

តាមរយៈវេបសាយ technobuffalo.com ៖ «សាមសុងបានវ៉ាដាច់អាយហ្វូន ដោយសារតែអាយហ្វូន មិនមានលក្ខណៈពិសេសមួយចំនួនដែលទូរស័ព្ទសាមសុង Galaxy Note7  បានធ្វើការវិវឌ្ឍន៍ដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក  ដែលមានល្បឿនលឿន និងជួយ ឲ្យអ្នកបង្កើតកន្លែងលាក់ទុកឯកសារយ៉ាងមានសុវត្ថិភាព ហើយគ្មានការដាក់បង្ហាញណាដែល បញ្ជាក់ថាក្រុមហ៊ុនអាយហ្វូននឹងមានមុខងារស្កេនប្រស្រីភ្នែកដ៏ពិសេសនេះទេ»។

វេបសាយ bgr.com  បានសរសេរថា៖ «ទូរស័ព្ទសាមសុង Galaxy Note7 បានភ្ជាប់មកនូវជាមួយ នឹងលក្ខណៈពិសេសអស្ចារ្យ ដែលអាយហ្វូនមិនអាចប្រៀបផ្ទឹមបាន ហើយនៅពេលដែលក្រុមហ៊ុន Apple បានដាក់បង្ហាញទូរស័ព្ទ ជាលើកដំបូងដើម្បីធ្វើឲ្យអ្នកគាំទ្រស្មាតហ្វូនរបស់ខ្លួន ដែលមាន អេក្រង់ធំ ខ្ញុំពិតជាគ្មានការភ្ញាក់ផ្អើលអ្វីទាល់តែសោះ ព្រោះអីវាគ្រាន់តែជាទូរស័ព្ទ ដែលមានរូបរាង ធំតែប៉ុណ្ណោះ«។ 

តាមរយៈការលើកឡើងរបស់ mirror.co.uk៖​ « ប្រសិនបើអ្នកមិនទាន់បានប្រើប្រាស់ទូរស័ព្ទស៊េរី Note ទេ អ្នកនឹងពេញចិត្តស្តូកចំពោះ សាមសុង Galaxy Note7 បំពាក់នូវប៊ិច S Pen ដ៏ទាន់សម័យ ដែលមិនជ្រាបទឹក ហើយជាមួយនឹងការដើរតាមគន្លង នៃគុណភាពខ្ពស់របស់ Galaxy S7 នេះប្រាកដនឹងធ្វើឲ្យ ក្រុមហ៊ុនសាមសុងក្លាយជាអ្នកឈ្នះ ក្នុងទីផ្សារស្មាតហ្វូនម្តងទៀត»៕

តើអ្នកមានដឹងទេថា ពិភពលោកកំពុងនិយាយអ្វីខ្លះពីទូរស័ព្ទទំនើបសាមសុង Galaxy Note7 ?

(ភ្នំពេញ)៖ ការបង្ហាញរូបរាង និងមុខងាររបស់ទូរស័ព្ទសាមសុង Galaxy Note7 ជាផ្លូវការ បានធ្វើឲ្យមនុស្សជា ច្រើនលាននាក់ ជាពិសេសបណ្តាសារព័ត៌មានអន្តរជាតិ ទូទាំងពិភពលោក មានការចាប់អារម្មណ៍ យ៉ាងខ្លាំង នូវលក្ខណៈពិសេសរបស់ស្មាតហ្វូនដ៏ទំនើបអស្ចារ្យប្រចាំត្រកូល Galaxy Note មិនមាន ធ្លាប់មានពីមុនមករបស់សាមសុងមួយនេះ ។

បើតាមវេបសាយ Business Insider ៖«ទូរស័ព្ទសាមសុង Galaxy Note 7 មានលក្ខណៈសំខាន់ៗ 13 ចំណុចដែល ទូរស័ព្ទ Iphone គ្មាន  ហើយចំណុចទាំង 13 នោះមានដូចជា Irish Scanner មុខងា IP68 អាចធននិងទឹកជំរៅរហូត 1.50m រយៈពេល 30នាទី កាមេរ៉ាល្អឥតខ្ចោះ S Pen ទំនើបអាចប្រើនៅក្នុងទឹក បានអាចបន្ថែមអង្គចងចាំរហូតដល់ 256GB អាចបង្កើតរូបភាពជាទំរង់ GIF ពី Video Clip សេនស័រសំរាប់វាស់ចង្វាក់បេះដូង នៅខាងក្រោយ សាកថ្មដោយឧបករណ៍ សាកថ្មឥតខ្សែ សាកថ្មបានលឿន កម្មវិធីផ្ទុកឯកសាជាលក្ខណៈឯកជន មានរន្ធដោតកាស អាចប្រើជាមួយឧបកណ៍ Gear VR និងអេក្រង់កោងពេញតួទូរស័ព្ទធំជាងនិងងាយស្រួលកាន់។»

ចំណែកវេបសាយ forbes.com  បានឲ្យដឹងថា៖«ទូរស័ព្ទសាមសុង Galaxy Note7 គឺជាទូរស័ព្ទ ដ៏អស្ចារ្យបំផុតដែលយើងបានទន្ទឹងរង់ចាំយូរណាស់មកហើយ។ នៅពេលដែលយើងចាប់កាន់ ទូរស័ព្ទនេះ យើងទទួលបានអារម្មណ៍ពិសេសម្យ៉ាងដែលបង្ហាញឲ្យយើងឃើញថា សាមសុងពិតជា ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្កើតទូរស័ព្ទដ៏ទំនើបមួយនេះ ដោយភ្ជាប់មកនូវជាមួយ ពន្លឺភ្លឺចែងចាំង ដែលរំលេចទ្បើងយ៉ាងស្រស់ស្អាតលើរូបរាងកោងទាំងផ្ទៃមុខ និងក្រោយ ធ្វើឲ្យមាន ភាពរីករាយក្នុងការចាប់កាន់។»

តាមរយៈវេបសាយ technobuffalo.com «សាមសុងបានវ៉ាដាច់អាយហ្វូន ដោយសារតែអាយហ្វូន មិនមានលក្ខណៈពិសេសមួយចំនួនដែលទូរស័ព្ទសាមសុង Galaxy Note7  បានធ្វើការវិវឌ្ឍន៍ដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក  ដែលមានល្បឿនលឿន និងជួយ ឲ្យអ្នកបង្កើតកន្លែងលាក់ទុកឯកសារយ៉ាងមានសុវត្ថិភាព ហើយគ្មានការដាក់បង្ហាញណាដែល បញ្ជាក់ថាក្រុមហ៊ុនអាយហ្វូននឹងមានមុខងារស្កេនប្រស្រីភ្នែកដ៏ពិសេសនេះទេ។»
វេបសាយ bgr.com  បានសរសេរថា ទូរស័ព្ទសាមសុង Galaxy Note7 បានភ្ជាប់មកនូវជាមួយ នឹងលក្ខណៈពិសេសអស្ចារ្យ ដែលអាយហ្វូនមិនអាចប្រៀបផ្ទឹមបាន ហើយនៅពេលដែលក្រុមហ៊ុន Apple បានដាក់បង្ហាញទូរស័ព្ទ  ជាលើកដំបូងដើម្បីធ្វើឲ្យអ្នកគាំទ្រស្មាតហ្វូនរបស់ខ្លួន ដែលមាន អេក្រង់ធំ ខ្ញុំពិតជាគ្មានការភ្ញាក់ផ្អើលអ្វីទាល់តែសោះ ព្រោះអីវាគ្រាន់តែជាទូរស័ព្ទ ដែលមានរូបរាង ធំតែប៉ុណ្ណោះ។  
តាមរយៈការលើកឡើងរបស់ mirror.co.uk ប្រសិនបើអ្នកមិនទាន់បានប្រើប្រាស់ទូរស័ព្ទស៊េរី Note ទេ អ្នកនឹងពេញចិត្តស្តូកចំពោះ សាមសុង Galaxy Note7 បំពាក់នូវប៊ិច S Pen ដ៏ទាន់សម័យ ដែលមិនជ្រាបទឹក ហើយជាមួយនឹងការដើរតាមគន្លង នៃគុណភាពខ្ពស់របស់ Galaxy S7 នេះប្រាកដនឹងធ្វើឲ្យ ក្រុមហ៊ុនសាមសុងក្លាយជាអ្នកឈ្នះ ក្នុងទីផ្សារស្មាតហ្វូនម្តងទៀត៕