(អ៉ីតាលី)៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ ប្រទេសអ៊ីតាលី។ ជាមួយគ្នានោះដែរ លោក បានជួបពិភាក្សាការងារជាមួយនិង នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi។ លោក លោក Mark Zuckerberg ប្រកាស លោកផ្តល់ប្រាក់ជាងកន្លះលានដុល្លារ សម្រាប់ជួយកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះរញ្ជួយដី។
ថ្លែងនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួន លោក Mark Zuckerberg បានលើកឡើង ដូច្នេះថា «យើងបានជជែកគ្នាស្ដីពីគ្រោះរញ្ជួយដីកាលពីសប្ដាហ៍មុន ក៏ដូចជាថា Facebook ក្នុងប្រទេសអ៊ីតាលី និងនៅទូទំាងពិភពលោក គួរតែធ្វើការងាររួមគ្នាយ៉ាងដូចម្ដេចដើម្បី ជួយដល់ប្រជាជនអ៉ីតាលី និងកសាងហេដ្ឋារចនា សម្ព័ន្ធឡើងវិញ»។
លោក Mark Zuckerberg បាននិយាយថា «ខ្ញុំបានប្រាប់នាយករដ្ឋមន្រ្តីអ៊ីតាលីថា ខ្ញុំពិតជាសប្បាយចិត្តណាស់ ក្នុងបំពេញការងារ នៅអឺរ៉ុបពាក់ព័ន្ធនឹង វិស័យបចេ្ចកវិទ្យា។ តួយ៉ាងនៅក្នុងក្របខណ្ឌនៃកម្មវិធី Facebook AI Research Partnership Program ដែលពួកយើងបានផ្ដល់ GPU servers ចំនួន២៦ ដល់វិទ្យាស្ថានស្រាវជ្រាវជាច្រើននៅអឺរ៉ុប ក្នុងនោះរួមមានទំាងសាកលវិទ្យាល័យអ៊ីតាលី University of Modena and Reggio Emilia ផងដែរ»៕