(ភ្នំពេញ)៖ រាល់ការជាវ ថេបប្លេត របស់ក្រុមហ៊ុនសាមសុង គ្រប់ម៉ូដែលទាំងអស់ ដែលមានលក់តាមហាងទូរស័ព្ទ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨សីហា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកអ្នកនឹងទទួលបានការបន្ថែមជូន នូវស៊ីមឥតគិតថ្លៃនិងកញ្ចប់រង្វាន់ ដ៏ពិសេសពីក្រុមហ៊ុនសែលកាត ដែលមានទឹកប្រាក់ចំនួន៧២០ដុល្លារ សម្រាប់ការផ្ញើសារ តេក្នុងប្រព័ន្ធ និងប្រើប្រាស់អ៊ីនធើណិត។

មិនតែប៉ុណ្ណោះ លោកអ្នកអាចរីករាយកម្សាន្ត ជាមួយនឹងបណ្តាញសង្គម Facebook, Line, WhatsApp, Viber និងទស្សនាវីដេអូតាម YouTube ដោយឥតដែនកំណត់ តាមរយៈទឹកប្រាក់បន្ថែម ជូនដ៏អស្ចារ្យនេះ។

គួររម្លឹកថា ថេបប្លេតសាមសុងស៊េរីទំនើបដូចជា Galaxy Tab S2 ទទួលបានការគាំទ្រជា ច្រើនយ៉ាងខ្លាំងក្លាពីសំណាក់ អ្នកប្រើប្រាស់ជាច្រើន ដោយសារលក្ខណៈពិសេសជាច្រើនដូចជា រូបរាងស្តើងស្អាត អេក្រង់ភ្លឺច្បាស់ប្រភេទ Super AMOLED ដែលផ្តល់នូវពណ៌ធម្មជាតិ មុខងារស្កេនម្រាមដៃ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពកម្រិតខ្ពស់  និងមុខងារគ្រប់គ្រងវ័យឆ្លាតដែលបង្ហាញអំពីការកំណត់ មុខងារដោយស្វ័យប្រវត្តិ យ៉ាងមានប្រសិទ្ធភាព។

ថេបប្លេតសាមសុង ក៏បានភ្ជាប់មកជាមួយនូវដំណោះស្រាយ នៃកម្មវិធី Microsoft Office សម្រាប់លទ្ធភាព ធ្វើការបង្កើត និងកែសម្រួលឯកសារ នៅពេលអ្នកនៅខាងក្រៅ ព្រមជាមួយ នឹងលទ្ធភាព ផ្ទុកឯកសារដ៏គួរឲ្យទុកចិត្ត នៅលើកម្មវិធី OneDrive រហូតដល់ 100GB ដោយឥតគិតថ្លៃសម្រាប់ រយៈពេល២ឆ្នាំ។

នេះជាឱកាសដ៏ពិសេស សម្រាប់ការជាវ សាមសុងថេបប្លេតគ្រប់ម៉ូដែលណាមួយ ដែលមានលក់នៅតាមហាង លក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានការផ្តល់ជូននេះភ្លាមៗ។

សូមរួសរាន់ទ្បើង ព្រោះកម្មវិធីថែមជូនពិសេសនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ សូមទំនាក់ទំនងទៅកាន់លេខ៖ 023-99 32 32 ៕