រថយន្តស្ទូចបើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យ សង្ស័យដាច់ហ្រ្វាំងបុករះម៉ូតូ និងកង់៤គ្រឿង រងរបួសធ្ងន់៣នាក់
30-08-2016 18:13
(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌទួលគោក លោក ហ៊ុន សុធី បានឲ្យដឹងមុននេះថា នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ មានករណីរថយន្តស្ទូច ពេលកំពុងបើកចុះពីលើស្ពានអាកាស ស្ទឹងមានជ័យ ស្រាប់តែទៅបុករះម៉ូតូចំនួន៣គ្រឿង និងកង់មួយគ្រឿង នៅខាងមុខបណ្តាលឲ្យរងរបួសធ្ងន់៣នាក់។
នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍។ ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្ត គេចខ្លួនបាត់៕