(កំពង់ធំ)៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ចំនួន៦ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួន នៅម៉ោងប្រមាណ ១២៖២៥នាទីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះភ្លើងឆេះមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ផ្ទះរបស់ឈ្មោះ កុប ចាស ភេទស្រី អាយុ៧០ឆ្នាំ ឆេះផ្ទះ ទំហំ 7x3 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ មាស៦ជី ចិញ្ជៀន២វង់ ខ្សែដៃ២ខ្សែ និងលុយ១លានរៀន។
*ទី២៖ ផ្ទះរបស់ឈ្មោះ សេន ខទៀត អាយុ៨០ឆ្នាំ ប្រពន្ធឈ្មោះ ឡឹប ម៉ាស អាយុ៦៧ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ 7x9 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ ម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ c125។
*ទី៣៖ ផ្ទះរបស់ឈ្មោះ ឡះ សល់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ មីត រីម៉ាស អាយុ៤២ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ 9x12 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ ម៉ូតូម៉ាកស្គុបពី c125 ១គ្រឿង។
*ទី៤៖ ផ្ទះរបស់ឈ្មោះ ទាំ ស្រស់ ភេទស្រី អាយុ៥១ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ 6x12 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ ម៉ូតូធំមួយគ្រឿង, មាស១តម្លឹងកន្លះ, លុយ៧លាន, កងដៃផ្លាក់ទីន៧កង និង ចិញ្ជៀន១វង់។
*ទី៥៖ ផ្ទះរបស់ឈ្មោះ យ៉ា អ៊ី អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ទៀត ម៉ារី អាយុ៤៤ឆ្នាំ ទំហំ 6x12 ធ្វ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុង។
*ទី៦៖ ផ្ទះរបស់ សេន សា អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សា ណាសេហាស់ អាយុ៦៥ឆ្នាំ ទំហំ 6x12 ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង មិនមានខូចខាតសម្ភារ។

ក្រោយមានករណីនេះ លោកអភិបាលស្រុក អួង សារឿន និងលោកវរសេនីយ៍ឯក សួង ថេន អធិការស្រុកបារាយណ៍ បានចេញជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តទាំងអស់០៧គ្រឿង និងទឹកសរុប៥១ម៉ែត្រគូប៕