(ភ្នំពេញ)៖ ព្រឹត្ដិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ ដែលនឹងប្រព្រឹត្ដឡើងនៅថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានសុភមង្គល (ស្ទឹងមានជ័យ) ធានាថា នឹងកក្រើកជាមួយការប្រគំតន្រ្តីខ្នាតធំ ដែលមានវត្ដមានតារាល្បីៗជាតិ និងអន្ដរជាតិជាច្រើនរូបទៀត រួមមាន កញ្ញា ឱក សុគន្ធកញ្ញា, លោក នី រតនា ,លោក ថែល ថៃ, លោក ងួន ដេវីត ពិសេស ចូលរួមដោយផ្ទាល់ពីឌីជេមកពីប្រទេសថៃទៀតផង ។

កាន់តែអស្ចារ្យនោះ មានការសម្ដែងយ៉ាងសប្បាយរីករាយពីក្រុមកំប្លែង នាយ ពាក់មី និងមានការចាប់រង្វាន់ជាច្រើនទៀត  សម្រាប់អ្នកចូលរួមទស្សនារួមមាន ដូចជា៖  
ម៉ូតូ Zoomer X 2016, ទូរស័ព្ទដៃ I-phone 6, I-pad, កង់ម៉ាកចាយអិន និងរង្វាន់ជាច្រើនទៀត។

ព្រឹត្ដិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិដ៏ធំមួយនេះ ក៏មាននួវការដាក់ស្តង់តាំងពិព័រណ៍ពាណិជ្ជកម្ម កម្ពុជា-អន្តរជាតិ ចំនួន២០០ស្តង់ ដែលរៀបចំឡើងដោយ  ក្រុមហ៊ុន  មេក អាយឌា ខូអេលធីឌី (Make Idea Co.,Ltd),ទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងសហការជាមួយក្រុមហ៊ុន មេឌា អេកសិន ខូអេលធីឌី (Mediaction Co.,Ltd) ក្នុងគោលបំណងដើម្បីបង្ហាញពីភាពរីកចម្រើន និងសក្កានុពលសេដ្ឋកិច្ច រវាងប្រទេសសមាជិកអាស៊ាន និងបណ្ដាលប្រទេសអន្តរជាតិ  ដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនងផ្នែកពាណិជ្ជកម្មថែមទាំងស្វែងយល់ពីចំនុចខ្លាំង និងចំនុចខ្សោយទៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ ជាវេទិការធុរៈកិច្ចសម្រាប់ទាក់ទាញអ្នកវិនិយោគិន ជាតិ  និងអន្តរជាតិ  ដើម្បីមកបណ្ដាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួន ដែលបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ​ចូលរួមតាំងពិព័រណ៌លិតផល និងសេវាកម្មរបស់ខ្លួនមានរយៈពេល ៤ថ្ងៃនេះ ។

គួរបញ្ជាក់ថា ផលិតផល និងសេវាកម្មរួមមាន៖
-មានរថយន្ដទំនើបៗជាច្រើន និងម៉ូតូ
-ប្រព័ន្ធទូរស័ព្ទចល័ត ,ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូណិច
-សំលៀកបំពាក់, កាបូប, នាឡិកា ,គ្រឿងសំអាង
-ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលសុខភាព ។

ព័ត៌មានលម្អិត ទំនាក់ទំនងលេខទូរស័ព្ទ៖ 015 717 717, 015 36 37 38, 015 737 737, 086 68 68 74 ៕