(កណ្ដាល)៖ លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧១២៧៣នាក់ កើនឡើង ៨.៣៦% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មាចំនួនតែ ៦៧,០៣០នាក់។
លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរសរុបចំនួន ៧១២៧៣នាក់ មានទេសចរជាតិចំនួន ៧០៨៣០នាក់ អត្រាកើនឡើង ៥២.៩២% និងភ្ញៀវទេសចរបរទេស៤៤៣នាក់ អត្រាថយចុះ៤១.០១% បើធៀបនឹងឆ្នាំ២០២៣។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានប្ដេជ្ញាថា នឹងបន្តការងាររៀបចំទីតាំងទេសចរណ៍នានានៅខេត្តកណ្ដាលឲ្យកាន់តែល្អប្រសើរឡើងពីមួយកម្រិត ទីមួយកម្រិត និងអប់រំណែនាំអាជីវករឲ្យមានសមត្ថភាពក្នុងការទទួលភ្ញៀវ ពិសេសផងនោះ គឺផ្ដោតទៅលើបរិស្ថានស្អាត បន្ទប់ទឹកស្អាត អាហារឆ្ងាញ់ សេវាល្អ ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឲ្យកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ៕