(ភ្នំពេញ)៖ នៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នៅចាក់អង្រែរ គេឃើញមានដាក់ចំរឹងរបងដែក ដែលមើលទៅមាំទាំជាងពន្ធនាគារព្រៃសទៅទៀត ដូចឃើញរូបភាពនេះស្រាប់។ មហាជនដាក់សំណួរដោយងឿងឆ្ងល់ថា គេកំពុងធ្វើគុកដាក់លោក កឹម សុខា មែនទេ?
តិចល៎ លោក កឹម សុខា នឹកឃើញចង់ស្លៀកពាក់ឯកសណ្ឋានអ្នកទោសទៅ? ដើម្បីឲ្យស្របនឹងបទដ្ឋានពន្ធនាគារ! តែបើចង់ពាក់ឯកសណ្ឋានយ៉ាងណាៗទៀត គឺត្រូវស្នើសុំទៅខាងពន្ធនាគារឲ្យបានត្រឹមត្រូវហើយ!
គេមើលឃើញថា ប្រហែលជាលោក កឹម សុខា កំពុងវ៉ល់គំនិត ដោយសារតែរឿងស្មុគស្មាញ៣យ៉ាង ទើបបានជាលោក កឹម សុខា ភ័យខ្លាចរហូតវង្វេងវង្វាន់ យ៉ាងនេះ រហូតបង្កើតរឿងដែលធ្វើឲ្យគេឆ្ងល់បែបនេះ៖ ទី១៖ រឿងអាស្រូវផ្លូវភេទ។ ទី២៖ រឿងក្តីនៅតុលាការដែលចេះតែទៅមុខតាមនីតិវិធី និងទី៣៖ តុកស៊ិចរឿងផ្លូវភេទ ដែលប្រើមិនគ្រប់គ្រាន់ ក៏បែកព្រីវ៉ល់ៗទៅ។
ម្យ៉ាងទៀត គេសង្ស័យថា ប្រហែលជាអ្នកនៅឯស្នាក់ការកណ្តាល របស់គណបក្សប្រឆាំងនេះ បារម្ភលើសតិអារម្មណ៍របស់លោក កឹម សុខា ដែលកំពុងមាន វិបត្តិផ្លូវចិត្តមិនល្អ ដែលអាចលួចរត់ចេញមកខាងផ្លូវថ្នល់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ ទើបគេធ្វើចំរឹងដែកបែបនេះ ។
ទោះបីជាយ៉ាងណា បើធ្វើគុកអញ្ចឹងមែន ត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវតាមបទដ្ឋានពន្ធនាគារ។ ម្យ៉ាងទៀត កម្ពុជា គ្មានពន្ធនាគារក្រៅច្បាប់ទេ ហើយក៏មិនត្រូវធ្វើ ស្វ័យតគុកដែរ។ លោក កឹម សុខា ! កុំចេះតែភ័យខ្លាច ហើយធ្វើផ្តេសផ្តាសរំលងច្បាប់ មិនសមរម្យទេ ! ធ្វើតែតាមច្បាប់ទៅ ។ គុក ផ្លូវការរបស់ជាតិក៏មានរួចហើយដែរ ៕
ដោយ៖ ជាតិរស់