(កែប)៖ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ខេត្តកែប រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ទទួលបានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧៣,១៤៥នាក់។ កើនឡើង ៨.៣៦% ធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មាចំនួនតែ ៦៧,០៣០នាក់។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បន្តថា ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៧២,៤៩៤នាក់ កើនឡើង ៩.៥១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនតែ ៦៦,១៩៤នាក់។ ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៥១នាក់ ថយចុះ ២២.១២% ធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួន ៨៣៦នាក់។
បើតាមការកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើន ទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ឆ្នេរសមុទ្រអង្កោល ដែលជារមណីយដ្ឋានថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនមកកំសាន្តលេង ក្រៅពីនេះ ភ្ញៀវទេសចរក៏បានមកកំសាន្តលេង ឆ្នេរសមុទ្រក្រុងកែប និងតំបន់រមណីយដ្ឋាននានាទៀត ក្នុងខេត្តកែបផងដែរ៕