(កំពត)៖ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានប្រាប់​ឲ្យ​ដឹងថា ខេត្ត​កំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិត​ចាប់ពី​ថ្ងៃ​ទី៩ រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិប្រមាណ​ជាង៦៤.៥២៨នាក់ កើនឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៦២៣នាក់។

បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តំបន់​ដូង​ទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និង​តំបន់​រមណីយដ្ឋាន​នានា​ទៀត​ក្នុង​ខេត្ត​កំពត៕