(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដឹងថា អស់ប្រមាណជិត២ម៉ោងហើយ ពោលគឺគិតត្រឹមម៉ោង៤៖០០នាទីថ្ងៃទី៣០ ខែសីហានេះ គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បាននិងកំពុងជួបប្រជុំគ្នាថ្នាក់បច្ចេកទេស ដើម្បីរៀបចំកំណត់ហេតុ នៃកិច្ចប្រជុំរបស់ខ្លួន ក្រោយពីមានការចរចាទ្វេភាគីកាលពីម្សិលមិញ។
មន្រ្តីគណៈកម្មការព្រំដែនកម្ពុជាមួយរូប ដែលចេញបន្ទប់ប្រជុំ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយភាពប្រញាប់ថា «ស្ថានភាពកំពុងក្តៅ»។
តាមលោកស្រី កុយ ពិសី បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា បន្ទាប់ពីធ្វើកំណត់ហេតុរួច គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងចេញជាសេចក្តីប្រកាសរួមមួយ ជូនដល់សាធារណជនតែម្តង៕