(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន២៣នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន១នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៥៧ករណី ឃាត់ខ្លួន២៥៤៩នាក់ (ស្រី២២៣នាក់)៕