Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃស្អែក! កម្មកររោងចក្រកាត់ដេរ «ដុងឌូ ផេកស្ថាយ» នឹងដង្ហែរក្បួនទៅកាន់ក្រសួងការងារ ស្វែងរកដំណោះស្រាយ

30-08-2016 15:37

(ភ្នំពេញ)៖ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ ស្អែកនេះ កម្មករនិយោជិតនៃរោងចក្រកាត់ដេរ «ដុងឌូ ផេកស្ថាយ ខេមបូឌា ខូ អិលធីឌី » ស្ថិតនៅ សួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នឹងដង្ហែក្បួនទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាថ្មីម្តងទៀត បន្ទាប់ពីការដង្ហែរ កាលពីម្សិលមិញ នៅមិនទាន់ទទួល​បានដំណោះស្រាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ សម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ នេះ។ ក្រុមកម្មករបានទាមទារនូវ លក្ខខណ្ឌមួយចំនួនពីថៅ​កែរោងចក្រ ប៉ុន្តែការតវ៉ានេះមិនទាន់ ទទួលបានដំណោះស្រាយនៅឡើយទេ៕