(ភ្នំពេញ)៖ ឧបាសក គឹម បាតូ ឪពុកបង្កើតលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

លោកស្រី គឹម សេដ្ឋានី និងលោក នុត ពុធដារ៉ា ព្រមទាំងបុត្រី រួមជាមួយបងប្អូន ក្រុមគ្រួសារ មានទុក្ខជាទម្ងន់ ដោយសារឧបាសក គឹម បាតូ ត្រូវជាឪពុកក្មេក ឪពុកបង្កើត លោកតា បានទទួលមរណភាព នៅវេលាម៉ោង ១១:៤៥នាទីព្រឹក ថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ  បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

ដំណឹងខាងលើនេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារនៃសព សូមគោរពអញ្ជើញបងប្អូនញាត្តិមិត្តជិតឆ្ងាយ ចូលរួមពិធីបុណ្យសពដោយសេចក្តីអនុគ្រោះជាទីបំផុត។

សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសិរីមង្គលគៀនឃ្លាំង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕