(ភ្នំពេញ)៖ គណបក្សកម្លាំងជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការនាយករបស់ខ្លួន ដោយអំពាវនាវដល់អង្គបោះឆ្នោត ឱ្យបោះឆ្នោតជូនខ្លួនជាពិសេស នៅភូមិភាគ៧ និង៨ ដែលផ្ទុយទាំងស្រុងទៅនឹងការណែនាំរបស់ លោក លី សុធារ៉ាយុទ្ធ អំពាវនាវបោះឆ្នោតឲ្យគណបក្សឆន្ទៈខ្មែរ។