(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤២ករណី ឃាត់ខ្លួនជនសង្ស័យ ៩៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២១ករណី ឃាត់ខ្លួន៣៥នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៧នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល២ករណី ឃាត់ខ្លួន២នាក់
* ⁠ករណីប្រេីប្រាស់១៧ករណី ឃាត់ខ្លួន៥០នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៣២ករណី ឃាត់ខ្លួន២៥០១នាក់ (ស្រី២១៩នាក់)៕