(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅភ្នំពេញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្ញើសារជូនពរដល់មិត្តភក្តិទាំងអស់ ដែលចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ឱ្យទទួលបាននូវភាពរីករាយ និងសុខភាពល្អ។

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជូនពរដល់មិត្តភក្តិទាំងអស់ ដែលចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ឱ្យទទួលបាននូវភាពរីករាយ និងសុខភាពល្អ។ ក្នុងឱកាសដែលយើងស្វាគមន៍ឆ្នាំរោង សូមឲ្យមានកម្លាំងខ្លាំងក្លា និងសំណាងល្អនាំយើងឆ្ពោះទៅរកភាពចម្រុងចម្រើន និងសុភមង្គល»

សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

នៅឆ្នាំ២០២៤នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី១០, ១១ និង១២ ខែមករា ឆ្នាំ២០២៤៕