(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសន្យាបន្តតាមដានលើករណីផ្សែងពុលបន្តទៀត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ ការសន្យានេះ បានធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក សេដ្ឋា ថាវស៊ីន នាយករដ្ឋន្រ្តីថៃ អំឡុងទស្សនកិច្ចផ្លូវការនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈនេះ លោក តាន់ សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាខ្លីប៉ុណ្ណោះ អំពីករណីផ្សេងពុលនេះ។

លោកបញ្ជាក់ដូច្នេះថា៖ «មានការលើកឡើង យ៉ាងឆាប់រហ័សជាទីបំផុត ហើយភាគីទាំងសង្ខាងបានសន្យាជាមួយគ្នា នឹងបន្តតាមដាន លទ្ធផលនៃផ្សែងពុលនេះ ព្រោះមូលហេតុដើមមិនទាន់មានកំណត់ជាក់ច្បាស់នៅឡើយទេ»

សូមបញ្ជាក់ថា នាថ្មីៗនេះ មានការផ្សព្វផ្សាយដោយសាធារណៈមតិ និងសារព័ត៌មានមួយចំនួន បានបង្ហាញការព្រួយបារម្ភពីបញ្ហាបំពុលខ្យល់ឆ្លងដែនកម្ពុជា-ថៃ ខណៈភាគីប្រទេសថៃបានស្នើមកកម្ពុជាឱ្យធ្វើការដោះស្រាយរួមគ្នាទប់ស្កាត់លើបញ្ហាបំពុលខ្យល់ឆ្លងដែននេះផងដែរ៕