Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាមបន្តការងារ និងកំពុងធ្វើកំណត់ហេតុកិច្ចប្រជុំ ហើយនឹងធ្វើសេចក្តីប្រកាសព័ត៌មានរួមមួយ

30-08-2016 11:51

(ភ្នំពេញ)៖ គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បាននិងកំពុងជួបគ្នាថ្នាក់បច្ចេកទេស ដើម្បីរៀបចំកំណត់ហេតុ នៃកិច្ចប្រជុំរបស់ខ្លួន ក្រោយពីមានការចរចាទ្វេភាគីកាលពីម្សិលមិញ។ នេះបើតាមការឱ្យដឹងពី លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការព្រំដែនកម្ពុជា។

លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីធ្វើកំណត់ហេតុរួច គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងចេញជាសេចក្តីប្រកាសរួមមួយ ជូនដល់សាធារណជនតែម្តង៕

ខាងក្រោមនេះជារូបភាព កិច្ចប្រជុំកាលពីម្សិលមិញ