(ភ្នំពេញ)៖ ឧបនាយកដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចសម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុចំនួន៤រូប។ នេះបើតាមសេចក្តីសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
អភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងស្នងការរងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖
*ទី១៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ពីស្នងការរងទទួលផែនការងានេគរបាលប្រឆាំងបទល្មើស ទៅជាស្នងការរងទទួលផែនការងារសន្តិសុខ
*ទី២៖ លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី ពីស្នងការរងទទួលផែនការងារសន្តិសុខ ទៅជាស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
*ទី៣៖ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ជាស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់
*ទី៤៖ លោកវរសេនីយ៍ទោ នង ពេជ្រ ពីស្នងការរងនគរបាលទទួលការងារសណ្តាប់ធ្នាប់ ជាស្នងការរង។
ខាងក្រោមនេះជាសេចក្តីសម្រេច៖