(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត១គ្រឿង បើកបុកស្រ្តីជិះម៉ូតូកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់ និងបានបើករត់គេច តែត្រូវបានកងកម្លាំងសមត្ថកិច្ចតាមឃាត់យកមកសាកសួរនាំ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

រថយន្តដែលបុកម៉ូតូម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-1842 បើកបរដោយឈ្មោះ យឹម សារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិឃ្មត់ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីត្បូងទៅជើង ទៅបុកស្រ្តីរងគ្រោះឈ្មោះ រឿន សោភ័ណ្ឌ អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីខាងលើបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់៕