(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអគ្គស្នងការរងនគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

សូមបញ្ជាក់ថា មុនទទួលការតែងតាំងនេះ, លោកឧត្តមសេនីយ៍ផ្កាយ៣ ប៊ុនប៉ា ម៉ារីលុច មានតួនាទីជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖