មាស សុខសោភា នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីស្រាបៀរលីអូដ៏អស្ចារ្យ កក្រើកក្លឹប RCA ចុងសប្ដាហ៍នេះ
30-08-2016 11:41
(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ បានប្រារព្ធធ្វើឡើង ស្ទើរតែគ្រប់ខេត្ដ-ក្រុងទូទាំងប្រទេសកម្ពុជា បង្កនូវភាពសប្បាយ រីករាយរួចមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ប្រគំតន្ត្រីស្រាបៀរលីអូ នឹងប្រារព្ធធ្វើនៅក្លឹប «RCA» រាជធានីភ្នំពេញ ដើម្បីបង្កើតភាពសប្បាយរីករាយ ជាមួយបទចម្រៀងកន្ដ្រាក់អារម្មណ៍ ជាមួយនឹងកញ្ញា មាស សុខសោភា និងតារាល្បីៗជាច្រើនទៀត រូបទៀត។
កាន់តែពិសេសនោះ រាល់ការទិញកុំម្ម៉ង់ស្រាបៀរលីអូ នឹងមានឱកាសឈ្នះរង្វាន់ ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន ពីស្រាបៀរលីអូ។ សូមកុំភ្លេចណា សូមចូលរួមជាមួយស្រាបៀរលីអូ ភាពអស្ចារ្យអាចកើតមាន ឡើងគ្រប់ពេល!។
គួរបញ្ជាក់ថា នេះជាកម្មវិធីដំបូងបង្អស់ ដែលធ្វើឲ្យអតិថិជន មានភាពភ្ញាក់ផ្អើល ដោយពួកគាត់អាចស្នើសុំបទចម្រៀង ដែលខ្លួនពេញចិត្ត ដើម្បីឲ្យកញ្ញា មាស សុខសោភា ច្រៀងផ្ទាល់នៅលើឆាកផងដែរ។ កម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ ដ៏អស្ចារ្យនេះ ក៏ទើបតែបានប្រារព្ធនៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែសីហា ក្នុងក្លឹប Hip Hop ដោយមានការចូលរួមពីសំណាក់ អតិថិជនយ៉ាងច្រើនកុះករនិងជា កន្លែងដែលអតិថិជន អាចទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យដែលអាចកើតមានឡើង គ្រប់ពេល ជាមួយស្រាបៀរលីអូ៕