(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាក ALPHAT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 បុករបាំងផ្លូវក្រឡាប់ ដែលអ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់) មានអ្នករួមដំណើរជាមួយ៦នាក់ (រថយន្តគ្រួសារដំណើរកំសាន្ត)។

បើតាមរបាយការណ៍ របស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អ្នករួមដំណើរទាំង៦នាក់ រួមមាន៖

ទី១៖ ឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) បងថ្លៃ
ទី២៖ ឈ្មោះ ញឹក តុលា ភេទស្រី អាយុ៣៨ឆ្នាំ (ស្លាប់) បងបង្កើត
ទី៣៖ ឈ្មោះ គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ (ស្លាប់) ម្តាយបង្កើត
ទី៤៖ ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ (ស្លាប់) ម្តាយបងថ្លៃ
ទី៥៖ ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ (ស្លាប់) ឪពុកបងថ្លៃ
ទី៦៖ ឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុ១៣ឆ្នាំ (របួសធ្ងន់) ប្អូនថ្លៃ

តាមរបាយការណ៍ របស់សមត្ថកិច្ច, អ្នកទាំង៧ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានរេចង្កូតបុករបាំងផ្លូវក្រឡាប់។

បច្ចុប្បន្ន រថយន្តត្រូវបានរក្សាទុក នៅស្នាក់ការបញ្ជកំពង់ស្ពឺ កើត (K២៦)។ ដោយឡែកសព បានប្រគល់ជូនក្រុមគ្រួសារ និងអ្នករបួស បានបញ្ជូនទៅព្យាបាលរបួស នៅមន្ទីររាជធានីភ្នំពេញ៕