(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការបែកធ្លាយសំឡេង លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន បញ្ជាក់ជំហររបស់គណបក្សភ្លើងទៀន ក្នុងការរក្សាបញ្ជីបេក្ខជនរបស់ខ្លួន នៅក្នុងគណបក្សឆន្ទៈខ្មែរ សម្រាប់ភូមិទី៧ និងភូមិភាគទី៨ ហើយបង្គាប់ឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សភ្លើងទៀន ដែលជាអង្គបោះឆ្នោត ធ្វើការបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ កុំបោះឆ្នោតឱ្យគណបក្សផ្សេង ដោយសំដៅលើគណបក្សកម្លាំងជាតិ។