(ភ្នំពេញ)៖ ព្រឹត្ដិការតាំងពិព័រណ៍ អចលនទ្រព្យ និងការវិនិយោគ ខ្នាតអន្តរជាតិលំដាប់លេខ១នៅកម្ពុជា នឹងចាប់ផ្ដើមប្រារព្ធឡើង នៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានក្រុមហ៊ុនអចលនទ្រព្យ ជាច្រើនចូលរួម។
ព្រឹត្ដិការណ៍ តាំងបង្ហាញអចលនទ្រព្យ ដ៏ធំបំផុតប្រចាំឆ្នាំនេះ លោកអ្នកនឹងអាចទិញផ្ទះក្នុងក្តីស្រមៃ និងទស្សនាគម្រោងអចនទ្រព្យថ្មី ក្នុងពេលតែមួយ មិនថាអ្នកកំពុងស្វែងរកផ្ទះ នៅក្នុងក្ដីស្រមៃរបស់អ្នក ឬក៏កំពុងមានបំណងទិញ អចលនទ្រព្យសម្រាប់វិនិយោគទុននោះទេ ទាំងអស់នេះ អ្នកអាចស្វែងរកបាន យ៉ាងងាយស្រួលនៅឯ CAMBODIA PROPERTY & INVESTMENT EXPO ’16 ដែលជាកន្លែង ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទីផ្សារលំនៅដ្ឋានចុងក្រោយបង្អស់ ពីបណ្តាវិនិយោគិនល្បីៗ ជាមួយគម្រោងវិនិយោគ អចលនទ្រព្យចុងក្រោយបង្អស់ ដែលនឹងត្រូវបានដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍ មួយនេះ។
កាន់តែពិសេស ជាងនេះទៅទៀត អ្នកអាចទទួលបានឱកាសពិសេសៗ ដូចជា ការបញ្ចុះតម្លៃពិសេស និងការផ្តល់ជូនកាដូ នៅថ្ងៃតាំង ពិព័រណ៍ថែមទៀតផង ធានាថា នឹងភ្ញាក់ផ្អើល នឹងភាពអស្ចារ្យនេះ លើសពីការរំពឹងទុក ទៅទៀត ។
ទន្ទឹមនឹងនោះ នៅពេលដែលអ្នក ទៅដល់សាលពិព័រណ៍ អ្នកក៏អាចទស្សនាពិព័រណ៍ CAMBUILD’16 ដែលនិយាយអំពី វិស័យសំណង់ និងសំភារៈធំបំផុត និងចុងក្រោយបង្អស់នៅកម្ពុជា ការចូលរួមពិព័រណ៍ អចលនទ្រព្យនៅកម្ពុជា គឺឥតគិតថ្លៃ។
សូមបញ្ជាក់ថា សំបុត្រអញ្ជើញមាននៅ www.expocambodia.com/CAMPROPERTY2016 ។ ទស្សនាអចលនទ្រព្យជាច្រើនទាំងនេះ នៅពេលដែលអ្នកចូលរួម ការតាំងពិព័រណ៍ អចលនទ្រព្យ និងវិនិយោគទុន កម្ពុជាឆ្នាំ២០១៦៕