(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្រ្កាបករណីក្រុមក្មេងទំនើង បង្កការអុកឡុក បណ្ដាលឱ្យប៉ះពាល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយឃាត់ខ្លួនបានក្រុមក្មេងស្ទាវ៦នាក់។

មន្រ្តីកងរាជអាវុធហត្ថស្រុកត្រាំកក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ក្រុមក្មេងទំនើងទាំង៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ ហ៊ុន ប៊ុនតុន អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់
*ទី២៖ ឈ្មោះ ឡន ភារុន អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់
*ទី៣៖ ឈ្មោះ នូច ធារ៉ា អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិ/ឃុំ ស្រែរនោង ស្រុកត្រាំកក់
*ទី៤៖ ឈ្មោះ សយ តូ អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងរបើម ឃុំស្រែរនោង ស្រុកត្រាំកក់
*ទី៥៖ ឈ្មោះ ញ៉ វណ្ណេត អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោករវៀង ឃុំស្រែរនោង ស្រុកត្រាំកក់
*ទី៦៖ ឈ្មោះ ណន សុខនឿន អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់។

សមត្ថកិច្ចបានបន្តថា វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០៤គ្រឿង ដាវចំនួន០៤ដើម និងកាំបិតចំនួន០២ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមូលដ្ឋានស្រុក បញ្ជូនមកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕