(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះតាមបណ្តោយវិថី ៧មករា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

គូសបញ្ជាក់ថា សកម្មភាពនេះគឺធ្វើទូទាំងក្រុងស្រុក នៃខេត្តព្រះសីហនុ ហើយកម្លាំងជំនាញបានត្រួតពិនិត្យ អនុវត្តន៍បានយ៉ាងយកចិត្តទុកដាក់ និងតឹងរឹងបំផុតដោយគ្មានការយោគយល់ឡើយ ពោលគឺសំដៅទៅដល់ការអនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពបំផុត៕