សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការបណ្តឹងមន្ត្រីអាដហុក ៤រូប សុំមោឃភាពនីតិវិធី របស់ ACU
30-08-2016 10:27
(ភ្នំពេញ)៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នេះ កំពុងបើកសវនាការលើបណ្តឹងរបស់មន្ត្រីអាដហុក៤រូប ដែលប្តឹងសុំមោឃភាពនីតិវិធី របស់សមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយ ( ACU )។ នេះបើតាមលោក សឺន សែនករុណា មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត សមាគមអាដហុក។
សូមបញ្ជាក់ថា មន្រ្តីអាដហុកដែលបានប្តឹងតវ៉ានោះ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក និងលោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស៕