(ព្រះវិហារ)៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

កិច្ចប្រជុំ ក.ដ.ស.សអ រៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការទស្សនពិភពលោកខេត្តព្រះវិហារ(WVI-C)/សមាជិកសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA) និងគាំទ្រថវិការដោយៈ អង្គការទស្សនៈពិភពលោកខេត្តព្រះវិហារ(WVI-C)។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកស្រី ស៊ុន ម៉ាលីន ប្រធានតំបន់ប្រតិបត្តិការប្រចាំខេត្តព្រះវិហារ និងជាតំណាងអង្គការទស្សនៈពិភពលោកខេត្ត (WVI-C) និងជាតំណាងសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA) ប្រចាំខេត្តព្រះវិហារ។

គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺ៖

*១៖ បង្កើនការយល់ដឹង បណ្តុះបណ្តាល បញ្ជ្រាបការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងបរិវត្តកម្មប្រព័ន្ធស្បៀង។
*២៖ ផ្សព្វផ្សាយសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ (៦ វិច្ឆិកា ២០២៣) ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
*៣៖ បូកសរុបរបាយការណ៍ ក.ដ.ស.ស.អ.ខេត្តព្រះវិហារប្រចាំឆ្នាំ២០២៣។
*៤៖ កសាងផែនការសកម្មភាពអនុវត្តប្រចាំឆ្នាំ២០២៤ របស់ក.ដ.ស.ស.អ.ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរលោក សំ សារ៉ាត់ បានថ្លែងថា ដើម្បីសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះវិហារ (ក.ដ.ស.ស.អ ខេត្តព្រះវិហារ) គោលបំណង៖

*បង្កើនការយល់ដឹង បណ្តុះបណ្តាលបញ្ញាបការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារ នឹងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការ អភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងបរិវត្តកម្មប្រព័ន្ធស្បៀង
*ផ្សព្វផ្សាយសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែង ក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ (៦ វិច្ឆិកា ២០២៣) ក្រោមប្រធានបទ ការ ពង្រឹងប្រព័ន្ធស្បៀងក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ
*បូកសរុបរបាយការណ៍ ក.ដ.ស.ស.អ.ខេត្តព្រះវិហារប្រចាំឆ្នាំ២០២៣
*កសាងផែនការសកម្មភាពអនុវត្តប្រចាំឆ្នាំ២០២៤ របស់ក.ដ.ស.ស.អ.ខេត្តព្រះវិហារ
*កំណត់បានពីបញ្ហាប្រឈម និងពិភាក្សាស្វែងរកដំណោះស្រាយក្នុងការដឹកនាំ អនុវត្ត ក.ដ.ស.ស.អ ព្រះវិហារមួយឆ្នាំ២០២៣ កន្លងទៅ

លោកបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ប្រព័ន្ធស្បៀងសម្រាប់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្ថិតនៅបញ្ចកោណទី១ មុំទី៤ គឺជាអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដើម្បីផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលា ប្រព័ន្ធស្បៀងត្រូវបានពង្រឹងឱ្យបានរឹងមាំ ឆ្លាត ធន និងបរិយាបន្ន។

ក្នុងនាមប្រធានក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងការកោតសរសើរចំពោះអនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះវិហារ លើការយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពិសេសមន្ទីរនិងអង្គភាពពាក់ព័ន្ធ រួមនឹងអង្គការសង្គមសុីវិល ដៃគូរអភិវឌ្ឍ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ថ្នាក់ ធ្វើឱ្យខេត្តព្រះវិហារទទួលបានលទ្ធផលគួរជាទីមោទៈនៈ។

លោក អ៊ុក គឹមសាន ក៏បានថ្លែងការកោតសរសើរចំពោះលោក លោកស្រីទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ច សម្រេចបានលទ្ធផលជាច្រើន។តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនាឱកាសនេះក្រុមការងារខេត្តយើងនឹងទទួលបាននូវមេរៀនបទពិសោធន៍ និងគន្លឹះសំខាន់ៗថែមទៀត ក្នុងការដឹកនាំ និងអនុវត្តការងារទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធិភាព គុណភាព ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល៕