(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យកកាំបិតកាប់គ្នាបណ្តាលឲ្យរងរបួសធ្ងន់)។

យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់៖

*ទី១៖ ឈ្មោះ ប្រាក់ កក្តដា ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង
*ទី២៖ ឈ្មោះប្រាក់ សីហា ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង
*ទី៣៖ ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២
*ទី៤៖ ឈ្មោះ សុខ បញ្ញា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតកាំបិតបុ័ងតោ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕