(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ដល់ម៉ោង ០២:០០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្តសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន ត្រួតពិនិត្យគ្រឿងស្រវឹងនៅគោលដៅ មុខសែលខាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

​គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ តំណាងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្ត​សេនីយ៍​ទោ​ ប៊ុន​ សុសិក្ខា​ ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកវរសេនីយ៍ទោ ជួប ចិត្រ អធិការងនគរបាលខណ្ឌដូនពេញ លោកវរសេនីយ៍ទោ សុីវ សារិទ្ធ អធិការរងខណ្ឌដូនពេញ កម្លាំងស្នងការរដ្ឋានគរបាលក្រុងភ្នំពេញ។

គោលដៅ​មុខវត្តឧណ្ណាលោម វិថីព្រះសុីសុវត្ថិ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានកម្លាំងចូលរួមសរុប​ ៤៨នាក់​, ការប្រើប្រាស់ឧបករណ៍បច្ចេកទេសប្រព័ន្ធ TDS។

សូមបញ្ជាក់ថារដ្ឋបាលខណ្ឌដូនពេញបានអនុវត្តការដាកលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យគ្រឿងស្រវឹង ត្រួតពិនិត្យគ្រឿងញៀន និងត្រួតពិនិត្យច្បាប់ចរាចរណ៍ដោយគិតជាពីរផ្នែក៖

១៖ ថ្ងៃសេស រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដាកលគោលដៅត្រួតពិនិត្យចាប់ពីម៉ោង ១១៖០០នាទីយប់ ដល់ម៉ោង ២៖០០នាទីព្រឹក។ ការដាក់គោលដៅ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាអ្នកកំនត់គោលដៅ។

២៖ ថ្ងៃគូ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំគណៈបញ្ជាការឯកភាពចុះត្រួតពិត្យក្នុងមូលដ្ឋានដោយគោលដៅនីមួយៗគណៈបញ្ជាការឯកភាពខណ្ឌកំណត់ដោយខ្លួនឯង។ ក្រោយពីយុទ្ធនាការត្រួតពិនិត្យជាប្រចាំឃើញថាបទល្មើសមានការថយចុះ គ្រោះថ្នាក់កាត់បន្ថយជាអតិបរិមា។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌដូនពេញស្នើសុំប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់មេត្តាជួយសហការអនុវត្តការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអនាគតខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ៕