Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ចេញដីកាកោះហៅលោក កឹម សុខា ចូលមកសវនាការនៅថ្ងៃទី០២ ខែកញ្ញា ក្នុងនាមម្ចាស់បណ្តឹងសាទុក្ខ

30-08-2016 08:57

(ភ្នំពេញ)៖ យោងតាមដីការបស់មហាអយ្យការអមតុលាការកំពូល ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា លោក អ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល បានចេញដីកាកោះហៅលោក កឹម សុខា ចូលមកសវនាការនៅថ្ងៃទី០២ ខែកញ្ញាខាងមុខនេះ។ ដោយឡែកនៅព្រឹកថ្ងៃទី៣០​ ខែសីហានេះ កម្លាំងសមត្ថកិច្ចយកទៅបិទនៅជញ្ចាំងមុខផ្ទះរបស់លោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

នៅក្នុងដីកានោះបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបានពិនិត្យសុំណរឿងព្រហ្មទណ្ឌ៤៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ(ម្ចាស់បណ្ដឹងសាទុក្ខ), ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ បដិសេធក្នុងការចូលខ្លួន (ពាក្យស្នើសុំបំពេញកិច្ច) ប្រព្រឹត្តទៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមញ្ញត្តិមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ»

អគ្គព្រះរាជអាជ្ញារង សម្រេចបង្គាប់ឲ្យលោក កឹម សុខា (ម្ចាស់បណ្តឹងសាទុក្ខ) ចូលមកតុលាការកំពូលនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដើម្បីចូលរួមសវនាការ អំពីដំណើររឿងខាងលើ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ លោក ឃឹម ប៉ុណ្ណ ជាប្រធាន, លោក យស់ សូឌឿន, លោក សាលី ធារ៉ា, លោក សេង នាង និងលោក គង់ តារា​ឆាត ជាចៅក្រមប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ៕

ខាងក្រោមនេះជាដីការបស់មហាអយ្យការអមតុលាការកំពូល៖