(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំថវិកា និងសម្ភារមួយចំនួន យកទៅប្រគល់ជូនស្ត្រី ដែលប្រសូត្របានកូនភ្លោះ២នាក់ និងបុរសពោះម៉ាយម្នាក់មានជីវភាពក្រីក្រ មានកូន៤នាក់ ក្នុងបន្ទុកនៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា ស្ត្រីដែលប្រសូត្របានកូនភ្លោះ២នាក់ គឺគាត់មានជីវភាពលំបាកខ្លាំងណាស់ ដោយសារគាត់ប្រសូត្រកូនភ្លោះបានរយៈពេល៤ខែ ប្តីរបស់គាត់បានទទួលមរណៈដោយខ្យល់គរ ចំណែកបុរសពោះម៉ាយដែលមានកូន៤នាក់ក្នុងបន្ទុក គឺគាត់មិនមានមុខរបរអ្វីទេ ចាប់តាំងពីភរិយារបស់គាត់ចាកចេញពីគាត់ និងកូនៗ។

លោក ហោ ប៊ុនហួរ បានថ្លែងលើកទឹកចិត្តដល់ក្រុមគ្រួសារខាងលើ សូមកុំអស់សង្ឃឹមក្នុងជីវិតឱ្យសោះ ផ្ទុយទៅវិញត្រូវខិតខំបង្កបង្កើនផល និងរកមុខរបរផ្សេងៗដើម្បីចិញ្ចឹមកូន និងលើកស្ទួយជីវភាពគ្រួសារ ក្នុងនាមគណបក្ស ប្រជាជនកម្ពុជា ពិសេសក្នុងនាមរូបលោកជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារ លោកមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ឫសមាជិកណាម្នាក់ស្លាប់ដោយអត់អារហារនោះទេ។

អំណោយដែលនាំយកទៅចែកជូននាពេលនេះរួមមាន៖ ស្ត្រីដែលសម្រាលកូនភ្លោះ ដែលប្តីស្លាប់ដោយខ្យល់គរទទួលបានថវិកា៧០.៨០០០រៀល សម្លៀកបំពាក់ក្មេង ទឹកដោះគោ ខោទឹកនោះសរុបថវិកាចំនួន១៦.៧០០០រៀល និងអង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ។

ដោយឡែកបុរពោះម៉ាយមានកូន៤នាក់ ក្នុងបន្ទុកទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន២៥ម៉ឺនរៀល។ លោកថា គណបក្សប្រជាជនកម្ពុជា តែងនៅជាប់ជានិច្ចជាមួយប្រជាជនគ្រប់កាលៈទេសៈ៕