(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុ នាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ អាកាសធាតុនៅលើផ្ទៃសមុទ្រមានសភាពល្អ ទឹករលកស្ងប់គ្រប់ទីកន្លែង ប៉ុន្តែប្រជាពលរដ្ឋដែលដើរលេងកំសាន្ត ងូតទឹកសមុទ្រ សូមមានការប្រុងប្រយ័ត្នខ្ពស់ នេះបើយោងតាមការបញ្ជាក់របស់ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះ អាកាសធាតុ លើផ្ទៃសមុទ្រ ផ្ទៃមេឃ ពពកច្រើន កំលាំង ខ្យល់បក់ស្ងប់និងទឹករលកស្ងប់ល្អនៅគ្រប់កន្លែង។តែអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕