(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំផ្តល់វិញ្ញាបនបត្រជូនដល់ អ្នកបច្ចេកទេសទាំងឡាយ ដូចជាជាងជួសជុលរថយន្តជាដើម ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ក្នុងការបំពេញការងារហើយ ប៉ុន្តែគ្មានសញ្ញាបត្រ ដើម្បីជាការទទួលស្គាល់ជំនាញ។

នេះជាការបញ្ជាក់របស់ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ៖ «តើក្រសួងការងារ បង្កើតបានសមិទ្ធផលអ្វីខ្លះ ក្រោយអនុវត្តអនុសាសន៍ ៦ ចំណុចរបស់ សម្តេចធិបតី?»

ទោះជាយ៉ាងនេះក្តី មុននឹងផ្តល់វិញ្ញាបនបត្រនេះ អ្នកដែលមានបំណងស្នើសុំទាំងនោះ ត្រូវឆ្លងកាត់ការធ្វើតេស្តលើជំនាញរបស់ពួកគេជាមុនសិន

ខាងក្រោមនេះជាការលើកឡើងរបស់អ្នកនាំពាក្យ៖